ប្រិយមិត្តប្រាកដជានៅចាំច្បាស់ពីសមត្ថភាពរបស់កុមារី សុខ សុជាតា ដែលជាអតីតបេក្ខភាពប្រលងក្នុងកម្មវិធី The Voice Kids Cambodia រដូវកាលទី ១ ទោះបីជាមិនទទួលបានជ័យលាភី ប៉ុន្តែប្អូនស្រីបានក្លាយទៅជាតារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស និងមានអ្នកគាំទ្រច្រើនទៀតផង ដោយសារតែប្អូនស្រីមានទឹកដមសម្លេងពិរោះ ផ្អែមស្រទន់ ជាមួយនិងមុខមាត់គួរឲ្យស្រលាញ់ទៀតផង។
ជាក់ស្តែង បន្ទាប់ពីបានចេញបទចម្រៀងជាបន្តបន្ទាប់ នៅមុននេះបន្តិច ខាងផលិតកម្មរស្មីហង្សមាសបានបញ្ចេញបទចម្រៀងថ្មីមួយទៀត របស់ តារាចម្រៀងវ័យក្មេង សុខ សុជាតា មានចំនងជើងថា “ខ្ញុំស្រលាញ់អ្នកម្ដាយខ្ញុំ” ពិតជាគួរឲ្យចាប់អារម្មណ៍ និងកម្សត់ជាខ្លាំង ស្តាប់ហើយប្រកដជានឹកដល់ក្តីស្រលាញ់របស់ម្តាយចំពោះកូនស្រី។
ចង់ដឹងថាច្បាស់ថាពិរោះយ៉ាងណា សូមទស្សនាវីដេអូខាងក្រោម: