ពត៏មានថ្មីៗ
Home / ចំនេះដឹងថ្មីៗ / ពិសាតែផ្សំពីស្លឹកផ្លែបឺរ ២ពែងរាល់ថ្ងៃ ដើម្បីឱ្យជំងឺទាំងនេះបានជាសះស្បើយយ៉ាងឆាប់រហ័ស!

ពិសាតែផ្សំពីស្លឹកផ្លែបឺរ ២ពែងរាល់ថ្ងៃ ដើម្បីឱ្យជំងឺទាំងនេះបានជាសះស្បើយយ៉ាងឆាប់រហ័ស!

តើអ្នកដឹងទេថា អាហារដែលនៅជុំវិញខ្លួនអ្នកមួយចំនួន ពោរពេញទៅដោយគ្រោះថ្នាក់បំផុតចំពោះសុខភាពរាងកាយ?

ជាការពិត អាហារមួយចំនួន ដែលអ្នកទទួលទានជារៀងរាល់ថ្ងៃ អាចមិនមានសុវត្ថិភាពសម្រាប់សុខភាពទាំងអស់នោះទេ បើទោះបីអ្នកមើលឃើញថាវាល្អចំពោះអ្នកក៏ដោយ។

ដោយឡែក អ្វីដែលសំខាន់នោះគឺថា អ្នកត្រូវចេះរៀបចំ ក៏ដូចជាយកចិត្តទុកដាក់ឲ្យបានខ្ពស់មុនពេលទទួលទានអាហារណាមួយ និងគិតពីអត្ថប្រយោជន៍នៃអាហារនីមួយៗផងដែរ ដើម្បីជួយឲ្យរាងកាយរបស់អ្នកផ្ទាល់ ទទួលបាននូវសុខភាពល្អ ចៀសពីបញ្ហានៃការកើតមានជំងឺផ្សេងៗ។

 

ដូច្នេះ យើងនឹងធ្វើការណែនាំអំពីអាហារដ៏សំខាន់បំផុត ដែលរាងកាយត្រូវការចាំបាច់ជារៀងរាល់ថ្ងៃ ដើម្បីធ្វើឲ្យអ្នកមានសុខភាពល្អ អារម្មណ៍ល្អ និងស្បែកស្រស់ថ្លា៖

១/ នំបុ័ងស្រូវសាលី


នំប៉័ងស្រូវសាលី មានផ្ទុកនូវវីតាមីន B6 និង វីតាមីន B9 ជាច្រើន ដែលជួយពង្រឹងប្រព័ន្ធសរសៃប្រសាទ ក្នុងការរក្សាស្ថានភាពអារម្មណ៍ឲ្យល្អប្រសើរ និង ជួយបង្កើនប្រព័ន្ធភាពស៊ាំ ក្នុងការការពារពីជំងឺផ្សេងៗផងដែរ។

ម្យ៉ាងវិញទៀត វាមានផ្ទុកសារធាតុរ៉ែ ប្រូតេអ៊ីន កាបូនអ៊ីដ្រាត និង ម៉ាញ៉េស្យូម ដែលអាចរក្សាកម្រិតថាមពលរបស់រាងកាយ ទទួលខុសត្រូវក្នុងការពង្រឹងឆ្អឹង និងជួយឲ្យអ្នកផ្តោតអារម្មណ៍ នៅក្នុងការបំពេញការងារណាមួយ បានយ៉ាងល្អទៀតផង។

២/ ផ្លែប្លូបឺរី (Blueberries)
ជាមួយនឹងការទទួលទានផ្លែប្លូបឺរីនេះ អ្នកអាចទទួលទានវាលាយជាមួយនឹងយ៉ាអួ និង ផ្លែស្រ្តបឺរីបាន ព្រោះវាជាប្រភពនៃវីតាមីនចម្រុះជាច្រើន ដែលរួមចំណែកជួយដល់សុខភាពស្បែក និងដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយជម្រុញឲ្យភ្នែកមើលបានច្បាស់ល្អផងដែរ។

៣/ ផ្លែបឺរ និង ការ៉ុត


ការទទួលទានផ្លែបឺរ អាចជួយរក្សាស្ថេរភាពសម្ពាធឈាម និង បន្ថយហានិភ័យនៃជំងឺសរសៃឈាមបេះដូងបានយ៉ាងល្អ។ ចំណែកឯ មើមការ៉ុតវិញ វាក៏បានផ្តល់អត្ថប្រយោជន៍ចំពោះសុខភាពរបស់អ្នកជាច្រើន រួមមាន ជួយដល់ប្រព័ន្ធភាពស៊ាំ និង ការពារពីការឆ្លងរោគផ្សេងៗ។

៤/ ផ្លែចេក
ពិតណាស់ ផ្លែចេកជាអាហារសុខភាពដ៏ល្អមួយ ដែលអ្នកគួរតែជ្រើសរើសយកមកទទួលទាន ព្រោះវាអាចជួយបន្ថយកម្រិតជាតិស្ករក្នុងឈាម ជួយកម្ចាត់ជាតិពុលពីរាងកាយ និងជួយកាត់បន្ថយចំណង់អាហារ ហួសប្រមាណទៀតផង។

ហេតុនេះ អ្នកគួរទទួលទានចេកក្រឡុក ជាមួយនឹងផ្លែប៉ោមនាពេលព្រឹក ដើម្បីទទួលបានអត្ថប្រយោជន៍ខ្ពស់។

៥/ គ្រាប់ធញ្ញជាតិ


ជាមួយនឹងការទទួលទានគ្រាប់ធញ្ញជាតិនេះ អ្នកអាចទទួលទានវាក្នុងបរិមាណសមល្មមសម្រាប់អាហារសម្រន់ ព្រោះវាអាចធ្វើឲ្យអ្នកឡើងទម្ងន់បាន។ បើទោះបីជាវាធ្វើឲ្យអ្នកឡើងទម្ងន់ក៏ពិតមែន ប៉ុន្តែវាផ្តល់គុណសម្បត្តិច្រើន ចំពោះរាងកាយរបស់អ្នកដូចជា ជួយលាងសម្អាតស្បែក ការពារពីបញ្ហារោល កន្ទួល រមាស់ និង បញ្ហារោគផ្សិតលើស្បែកជាដើម។

៦/ ម្ទេសប្លោក


ម្ទេសប្លោកអាចជួយកាត់បន្ថយកូឡេស្តេរ៉ុល និងបន្ថយការរលាក ថែរក្សាសក់ និង ស្បែករបស់អ្នកឱ្យមានភាពក្មេងជាងវ័យ យ៉ាងមានប្រសិទ្ធភាព ព្រោះពួកវាជាប្រភពដ៏ល្អនៃវីតាមីន A វីតាមីន C និង វីតាមីន E ដែលពោរពេញទៅដោយសារធាតុចិញ្ចឹម។

៧/ សណ្តែក


សណ្តែក ជាអាហារដ៏ល្អសម្រាប់អ្នកជំងឺទឹកនោមផ្អែម ព្រោះវាជួយដល់ការគ្រប់គ្រងការកើនឡើងកម្រិតជាតិស្ករភ្លាមៗ ក្រោយពេលទទួលទានអាហាររួច។

៨/ បន្លែបៃតង
បន្លែបៃតង ជាប្រភពនៃជាតិដែកដ៏សំខាន់ ដែលមានតួនាទីក្នុងការផលិតកោសិកាឈាមក្រហម និង ចាំបាច់សម្រាប់ដំណើរការមេតាប៉ូលីស។ មិនត្រឹមតែប៉ុណ្ណោះ បន្លែពណ៌បៃតងក៏ជួយលើកកម្ពស់សុខភាពបេះដូងផងដែរ។

៩/ ស៊ុត


នៅក្នុងនេះផងដែរ ស៊ុតមាន់ ត្រូវបានគេដឹងថា មានផ្ទុកទៅដោយវីតាមីនជាច្រើន ដែលសុទ្ធសឹងតែផ្តល់អត្ថប្រយោជន៍ចំពោះរាងកាយ។ ហេតុនេះហើយ អ្នកគួរតែបន្ថែមស៊ុតនៅក្នុងរបបអាហារប្រចាំថ្ងៃរបស់អ្នក តាមចំណូលចិត្ត ដើម្បីជួយឲ្យរាងកាយមានសុខភាពល្អ ៕

 

About admin

Leave a Reply

Your email address will not be published. Required fields are marked *