ក្មេងប្រុសអាយុ១៤ឆ្នាំ ចាប់រំលោភប្អូនស្រីបង្កើតអាយុ៨ឆ្នាំបានសម្រេចជាច្រើនដង ម្តាយហាមមិនស្តាប់ប្តឹងសមត្ថកិច្ចអោយចាប់ខ្លួន
ខេត្តបាត់ដំបង៖ កាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៨ នៅភូមិដើមដូង ឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបង។ ក្មេងស្រីអាយុ៨ម្នាក់ ត្រូវបានបងប្រុសបង្កើតអាយុ១៤ឆ្នាំ ចាប់រំលោភបានសម្រេចជាលើកចុងក្រោយ ធ្វើអោយម្ដាយបង្កើតអត់ទ្រាំលែងបាន ក៏ប្ដឹងសមត្ថកិច្ចឲ្យឃាត់ខ្លួនកូនប្រុសតែម្ដង។
យោងតាមពាក្យបណ្តឹងរបស់ម្តាយ បានឲ្យដឹងថា កូនប្រុសគាត់ ឈ្មោះ ហេង វាសនា អាយុ១៤ឆ្នាំ បានធ្វើសកម្មភាពរំលោភប្អូនស្រីបង្កើតឈ្មោះ ហ ស.ខ អាយុ៨ឆ្នាំ បានសម្រេចចំនួន៣ទៅ៤ដងមកហើយ ក្នុងអំឡុងដើមខែកុម្ភៈ ដល់ខែឧសភានេះ ដោយឃើញទង្វើព្រៃផ្សៃរបស់កូនប្រុសបែបនេះ និងឃាត់មិនស្ដាប់ គាត់ទ្រាំមិនលេងបាន ក៏សម្រេចចិត្តប្តឹងសមត្ថកិច្ច ៕