ពត៏មានថ្មីៗ
Home / ជីវិតនិងសង្គម / ហេតុអ្វីថ្ងៃមង្គល អាពាហ៏ពិពាហ៏បែរជាគូរស្វាមីភរិយាយថ្មី មកកាន់ចេក អំពៅនិងចបកាប់ទៅវិញ?

ហេតុអ្វីថ្ងៃមង្គល អាពាហ៏ពិពាហ៏បែរជាគូរស្វាមីភរិយាយថ្មី មកកាន់ចេក អំពៅនិងចបកាប់ទៅវិញ?

បងប្អូនប្រាកដជាឆ្ងល់មិនខាន ហេតុអ្វីថ្ងៃមង្គល អាពាហ៏ពិពាហ៏បែរជាគូរស្វាមីភរិយាយថ្មី មកកាន់ចេក អំពៅនិងចបកាប់ទៅវិញ?រឺមួយពួកគាត់បម្រុងទៅចំការដើម្បីដាំចេកនិងអំពៅ?តាមពិតគាត់មិនមែនទៅចំការដាំដំណាំប្រមូលផលនោះទេ នេះជាប្រពៃណីមួយតាំងពីបុរាណមកដែលគេប្រាព្ធធ្វើតៗពីមួយជំនាន់ទៅមួយជំនាន់ រហូតដល់សព្វថ្ងៃនេះ។ក៏ប៉ុន្តែនៅភូមិស្រុកខ្លះបានកា់តចោលនៅពិធីខ្លះៗបាត់ទៅហើយ។ដោយពេលរៀបការម្តងៗនៅតាមភូមិស្រុកខ្លះបានបង្រួមពីបីថ្ងៃមកមួយថ្ងៃកន្លះឬមួយព្រឹកចប់ក៏មានដែរ។
សម្រាប់គូរស្វាមីភរិយាមួយគូរនេះកំពុងប្រាព្ធពិធីមួយដែលមានឈ្មោះថា លោកសេដ្ឋីមហាសម្បត្តិនិងភរិយាដ៏មហាឩត្តម ដាំចេកនិងអំពៅ។ហេតុអ្វីចាស់បុរាណធ្វើពិធីនេះ? តើគេធ្វើដើម្បីអ្វី? ឬមួយធ្វើឡើងអោយតែល្អមើល? ចម្លើយគឺមិនមែនទេ គេប្រារព្ធពិធីនេះដើម្បីផ្តល់សេចក្តីសុខ និងសេចក្តីចម្រើនដល់គូរស្វាមីភរិយាយថ្មី ព្រមទាំងមានសុខភាពល្អ រួមរស់ជាមួយគ្នា រកស៊ីទទួលទានមានបាន ចេះស្រលាញ់គ្នារហូតដល់ចាស់កោងខ្នងរៀងៗខ្លួន។ចង់ដឹងថា ទិដ្ឋភាពទាំងមូលនៃពិធីនេះយ៉ាងណាសូមទស្សនាដូចទៅ៖


About admin

Leave a Reply

Your email address will not be published. Required fields are marked *