ពត៏មានថ្មីៗ
Home / បច្ចេកវិទ្យា / ហ្វេសបុកបានបញ្ចេញFeatureសម្រាប់អ្នកអត់លិត

ហ្វេសបុកបានបញ្ចេញFeatureសម្រាប់អ្នកអត់លិត

នៅក្នុងព្រឹត្តិការណ៍ Facebook F8 លោក Mark Zuckerberg ជាស្ថាបនិក បង្កើតបណ្តាញសង្គម Facebook បានណែនាំពីមុខងារមួយថ្មីដែលមុខងារនេះមានតួនាទី ណាត់រកគូស្នេហ៍មួយ ដែលនឹងដាក់ឲ្យប្រើប្រាស់ នៅក្នុង Facebook នាពេលខាងមុខ ដោយពុំចាំបាច់ទាញយក កម្មវិធីបន្ថែមឡើយ។ អ្នកប្រើប្រាស់ អាចបង្កើតជា Profile រកគូថ្មី មួយទៀតផ្ទាល់ខ្លួនមួយ សម្រាប់ឲ្យអ្នកដទៃ ដែលបានបង្កើត Profile រកគូនេះ ដូចគ្នាបានឃើញ ជាមួយការរក្សាសិទ្ធិ ផ្ទាល់ខ្លួនបានល្អបំផុត ព្រោះមិត្តភក្តិ និងក្រុមគ្រួសារ របស់យើង មិនអាច មើលឃើញ Profile រកគូនេះទេ ដោយអ្នកផ្សេង បានអាចមើលឃើញ។

ទោះបីជា Facebook លោតមកបើកឲ្យអ្នកប្រើប្រាស់នូវ មុខងារនេះ ក្រោយគេក៏ដោយ ក៏មិនចាត់ទុក ថាមិនល្អដែរ ព្រោះបណ្តាញសង្គមនេះ មានអ្នកប្រើប្រាស់ 2.2 ពាន់លានគណនី សព្វថ្ងៃនេះ ដូច្នេះនឹងមានអ្នកប្រើប្រាស់ ប្រើមុខងារនេះច្រើនជាង កម្មវិធីស្វែងរកគូ ផ្សេងទៀត ទោះបីជាភាគហ៊ុន របស់ក្រុមហ៊ុនផលិតកម្មវិធី ស្វែងរកគូទាំងនោះ ធ្លាក់ចុះក៏ដោយ។ ការណាត់ជួបគ្នា មានច្រើនជម្រើស សម្រាប់ឲ្យអ្នកទាំង 2 បានជួបគ្នា ដូចជា ការណាត់ជួប ដោយការចូលរួម ព្រឹត្តិការណ៍ណាមួយ ឬការឆាតឆ្លើយឆ្លងគ្នា បានជាលក្ខណៈ ឯកជនតែ 2 នាក់ ដោយនិយាយពី ចំណង់ចំណូលចិត្ត ផ្ទាល់ខ្លួន នៅពេលនោះហើយ ដែលធ្វើឲ្យពួកគេ យល់ចិត្តគ្នាបាន កាន់តែរហ័ស និងឈានដល់ ដំណាក់កាលស្នេហា។ សម្រាប់ថ្ងៃដាក់ឲ្យ ប្រើប្រាស់នោះ យើងមិនទាន់បានដឹង នៅឡើយទេ ដោយយើងដឹងថា មុខងារនេះ មានប្រយោជន៍សម្រាប់ អ្នកអត់លិឌ។

About admin

Leave a Reply

Your email address will not be published. Required fields are marked *