ពត៏មានថ្មីៗ
Home / វិជ្ជាមេផ្ទះ / (វីដេអូ)របៀបធ្វើជ្រក់ត្រចៀកជ្រូកអោយមានរសជាតិឆ្ងាញ់

(វីដេអូ)របៀបធ្វើជ្រក់ត្រចៀកជ្រូកអោយមានរសជាតិឆ្ងាញ់

របៀបធ្វើជ្រក់ត្រចៀកជ្រូក
គ្រឿងផ្សំ
-ត្រចៀកជ្រូក
-គល់ស្លឹកគ្រៃ 4 គល់ ដំអោយបែក កាត់ខ្លី

-ខ្ញី ហាន់ស្តើងៗ
-ខ្ទឹមស ៥-១០ កំពឹស ហាន់ស្តើងៗ
-រំដេង
-ម្ទេស តាមចំនូលចិត្ត

-អំបិល
-ទឹកក្រូចឆ្មារ
-ស្ករស
-អំបិល

-ទឹកត្រី
-ឆៃថាវ ១ មើម ហាន់ជាចង្វាមូល (ដាក់ក៏បានមិនដាក់ក៏បាន)
-ការ៉ុត ១ មើម ហាន់ជាចង្វាមូល (ដាក់ក៏បានមិនដាក់ក៏បាន)
-ម្ទេសហាវៃ (ក្រហម ខៀវ) ១ ផ្លែតូច ហាន់តូចៗល្មម

វិធីធ្វើ:
1- ដាក់ត្រចៀកជ្រូកស្ងោរជាមួយ គល់ស្លឹកគ្រៃ ខ្ញីរំដេង អោយឆ្អឹន (កុំអោយផុយពេក) រួចស្រង់យកមកត្រាំក្នុងទឹកកក ប្រហែល ១០ ទៅ ២០ នាទី។
2- យកត្រចៀកជ្រូកមកហាន់ជាចំនិតតូចល្មម រួចទុកមួយអន្លើ។


3- បុកម្ទេសនឹងខ្ទឹមលាយគ្រឿងផ្សំ លាយចូលគ្នា ភ្លក់មើលម៉ាល្មម។
4- យកត្រចៀកជ្រូកដែលហាន់រួចដាក់ចូលក្នុងកែវមានគ្រប រួចដាក់ ទឹកត្រីបុកចូលទាំងអស់ រួចយក កូរអេាយសព្វ បិទគំរបអោយជិត ទុកចោល ១ម៉ោង ទៅ ២ ម៉ោង អាចទទួលទានបានហើយ៕

ប្រភព៖ Sok Samnang


About admin

Leave a Reply

Your email address will not be published. Required fields are marked *