ពត៏មានថ្មីៗ
Home / វិជ្ជាមេផ្ទះ / របៀបធ្វើផាក់ឡូវមានរសជាតិឆ្ងាញ់

របៀបធ្វើផាក់ឡូវមានរសជាតិឆ្ងាញ់

*របៀបធ្វើផាក់ឡូវ

*គ្រឿងផ្សំ
– ត្រចៀក អណ្តាត ហ៊ុន និងក្រពះជ្រូក ១,៥ គីឡូក្រាម
– ស្ករ (ស ឬ ត្នោត) ១ខាំ
– ផ្កាចាន់ ៣ផ្កា ទៅ ៥ផ្កា បុកម៉ត់


– ទឹកត្រី ៣ស្លាបព្រាបាយ
– ប្រេងខ្យង ១ស្លាបព្រាបាយ
– ម្សៅស៊ុប ១ស្លាបព្រាកាហ្វេ
– ខ្ទឹមស ១០កំពឹស (ចិញ្រ្ចាំអោយម៉ត់)

– អំបិល ១ស្លាបព្រាបាយ
– ទឹកកន្លះលីត្រ
*របៀបធ្វើ

1. យកសាច់ច្របាច់ជាមួយអំបិល រួចលាងទឹកអោយស្អាត ធ្វើបែបនេះ 3ទៅ5ដង។ កាត់ជាដុំធំៗ។
2. ដាក់ដាក់ស្ករសនឹងទឹកបន្តិចក្នុងឆ្នាំងរួចកូរអោយក្រហមល្អឡើងជើងអង្ក្រង (ប្រើភ្លើងតិចៗ) រួចដាក់ខ្ទឹមស និងផ្កាចាន់ចូលកូរអោយឈ្ងុយ រួចដាក់សាច់ចូលកូរអោយសព្វ រួចដាក់ទឹកត្រី ប្រេងខ្យង និងម្សៅស៊ុប រំងាស់រហូតដល់ស្ងួតទឹក។

3. ដាក់ទឹកចូលរំងាស់រហូតដល់សាច់ឆ្អឹន និងស្ងួតទឹក (ទុកទឹកបន្តិច)។
4. ហាន់សាច់ជាចំនិចស្តើងៗ ញុំាជាមួយទឹកជ្រលក់ ផ្ទាប់ជាមួយត្រសក់ជាការស្រេច៕
ប្រភព៖Sok Samnang


About admin

Leave a Reply

Your email address will not be published. Required fields are marked *