ពត៏មានថ្មីៗ
Home / ចំនេះដឹងថ្មីៗ

ចំនេះដឹងថ្មីៗ

ប្រវត្តិភ្នំជីសូរ

ភ្នំជីសូរ ស្ថិតនៅភូមិស្លា ឃុំរៀង ស្រុកសំរោង ខេត្តតាកែវ។ បើធ្វើដំណើរតាមរថយន្ត ពីភ្នំពេញតាមផ្លូវជាតិលេខ២ កាត់តាមស្រុកបាទី និង ប្រាសាទនាងខ្មៅ មានចំងាយ៦២គ.ម ដោយប្រើរយៈពេលប្រហែលមួយម៉ោង រួចបត់ស្តាំចូលតាមផ្លូវលំមួយ មានចំងាយ៥គ.ម ពីផ្លូវជាតិ។ បើធ្វើដំណើរពីទីរួមខេត្ត​មានចំងាយ២៧គ.ម។ ភ្នំជីសូរមានកំពស់ ១៣០ម។   គេអាចមើលឃើញភ្នំជីសូរតាំងពីច្រកចូលទៅកាន់ភ្នំតាម៉ៅ នៅតាមផ្លូវជាតិលេខ២ ឆ្ពោះទៅទិសខាងត្បូង ប៉ុន្តែភ្ញៀវទេសចរណ៍ត្រូវបន្តដំណើរប្រមាណ ២៥គ.ម ទើបទៅដល់ទីនោះ។ នៅលើភ្នំជីសូរ មានប្រាសាទបុរាណមួយថ្វីត្បិតតែមានសភាពបាក់បែកភាគច្រើន ប៉ុន្តែវាមានលក្ខណៈល្អផ្តាច់លើសប្រាសាទនានា នៅក្នុងតំបន់នេះ។ ពីលើកំពូលភ្នំនេះ គេគយគន់មើលទេសភាពវាលស្រែនៅក្នុងខេត្តតាកែវដ៏ល្អប្រណិតគ្រប់ទិសទី។ ប្រាសាទភ្នំជីសូរបានស្ថាបនាលើខ្នងភ្នំមួយមានកំពស់ ៣៨០ម៉ែត្រ នៅដើមសតវត្សរ៍ទី១១ (១០០២-១០៥០) ដោយព្រះបាទសូរ្យវរ្ម័នទី១ សំរាប់ឧទ្ទិសដល់ព្រហ្មញ្ញសាសនា។ ប្រាសាទនេះសាងសង់អំពីថ្មភក់ និងលីប៉ូនីត មានបណ្តោយ ៦០ម និងទទឹង ៥០ម និងមានថែវ២ជាន់ព័ទ្ធជុំវិញ។ ថែវទី២ មានទំហំតូចជាងថែវទី១ និងនៅចំកណ្តាល មានទីសក្តារៈមួយដែលសំខាន់ ហោយមានទ្វារឆ្លាស់ពីរ ខាងក្នុងមានបដិមាករមួយធ្វើអំពីឈើ។ …

Read More »

ពិសាតែផ្សំពីស្លឹកផ្លែបឺរ ២ពែងរាល់ថ្ងៃ ដើម្បីឱ្យជំងឺទាំងនេះបានជាសះស្បើយយ៉ាងឆាប់រហ័ស!

តើអ្នកដឹងទេថា អាហារដែលនៅជុំវិញខ្លួនអ្នកមួយចំនួន ពោរពេញទៅដោយគ្រោះថ្នាក់បំផុតចំពោះសុខភាពរាងកាយ? ជាការពិត អាហារមួយចំនួន ដែលអ្នកទទួលទានជារៀងរាល់ថ្ងៃ អាចមិនមានសុវត្ថិភាពសម្រាប់សុខភាពទាំងអស់នោះទេ បើទោះបីអ្នកមើលឃើញថាវាល្អចំពោះអ្នកក៏ដោយ។ ដោយឡែក អ្វីដែលសំខាន់នោះគឺថា អ្នកត្រូវចេះរៀបចំ ក៏ដូចជាយកចិត្តទុកដាក់ឲ្យបានខ្ពស់មុនពេលទទួលទានអាហារណាមួយ និងគិតពីអត្ថប្រយោជន៍នៃអាហារនីមួយៗផងដែរ ដើម្បីជួយឲ្យរាងកាយរបស់អ្នកផ្ទាល់ ទទួលបាននូវសុខភាពល្អ ចៀសពីបញ្ហានៃការកើតមានជំងឺផ្សេងៗ។   ដូច្នេះ យើងនឹងធ្វើការណែនាំអំពីអាហារដ៏សំខាន់បំផុត ដែលរាងកាយត្រូវការចាំបាច់ជារៀងរាល់ថ្ងៃ ដើម្បីធ្វើឲ្យអ្នកមានសុខភាពល្អ អារម្មណ៍ល្អ និងស្បែកស្រស់ថ្លា៖ ១/ នំបុ័ងស្រូវសាលី នំប៉័ងស្រូវសាលី មានផ្ទុកនូវវីតាមីន B6 និង វីតាមីន B9 ជាច្រើន ដែលជួយពង្រឹងប្រព័ន្ធសរសៃប្រសាទ ក្នុងការរក្សាស្ថានភាពអារម្មណ៍ឲ្យល្អប្រសើរ និង ជួយបង្កើនប្រព័ន្ធភាពស៊ាំ ក្នុងការការពារពីជំងឺផ្សេងៗផងដែរ។ ម្យ៉ាងវិញទៀត វាមានផ្ទុកសារធាតុរ៉ែ ប្រូតេអ៊ីន កាបូនអ៊ីដ្រាត និង ម៉ាញ៉េស្យូម ដែលអាចរក្សាកម្រិតថាមពលរបស់រាងកាយ ទទួលខុសត្រូវក្នុងការពង្រឹងឆ្អឹង និងជួយឲ្យអ្នកផ្តោតអារម្មណ៍ នៅក្នុងការបំពេញការងារណាមួយ បានយ៉ាងល្អទៀតផង។ ២/ ផ្លែប្លូបឺរី …

Read More »