ពត៏មានថ្មីៗ
Home / បច្ចេកវិទ្យា

បច្ចេកវិទ្យា

ហ្វេសបុកបានបញ្ចេញFeatureសម្រាប់អ្នកអត់លិត

នៅក្នុងព្រឹត្តិការណ៍ Facebook F8 លោក Mark Zuckerberg ជាស្ថាបនិក បង្កើតបណ្តាញសង្គម Facebook បានណែនាំពីមុខងារមួយថ្មីដែលមុខងារនេះមានតួនាទី ណាត់រកគូស្នេហ៍មួយ ដែលនឹងដាក់ឲ្យប្រើប្រាស់ នៅក្នុង Facebook នាពេលខាងមុខ ដោយពុំចាំបាច់ទាញយក កម្មវិធីបន្ថែមឡើយ។ អ្នកប្រើប្រាស់ អាចបង្កើតជា Profile រកគូថ្មី មួយទៀតផ្ទាល់ខ្លួនមួយ សម្រាប់ឲ្យអ្នកដទៃ ដែលបានបង្កើត Profile រកគូនេះ ដូចគ្នាបានឃើញ ជាមួយការរក្សាសិទ្ធិ ផ្ទាល់ខ្លួនបានល្អបំផុត ព្រោះមិត្តភក្តិ និងក្រុមគ្រួសារ របស់យើង មិនអាច មើលឃើញ Profile រកគូនេះទេ ដោយអ្នកផ្សេង បានអាចមើលឃើញ។ ទោះបីជា Facebook លោតមកបើកឲ្យអ្នកប្រើប្រាស់នូវ មុខងារនេះ ក្រោយគេក៏ដោយ ក៏មិនចាត់ទុក ថាមិនល្អដែរ ព្រោះបណ្តាញសង្គមនេះ មានអ្នកប្រើប្រាស់ 2.2 ពាន់លានគណនី សព្វថ្ងៃនេះ …

Read More »

កំណែទម្រង់របស់កម្មវិធី​ Messengerថ្មីនេះអាចអោយអ្នកចូលចិត្តលេងឆាតងាយស្រួលជាងមុន

ក្នុង​កម្មវិធី​ F8 ប្រចាំ​ឆ្នាំ​ ២០១៨ បណ្ដាញ​សង្គម Facebook បាន​បញ្ចេញឲ្យ​ដឹង​ថា​​កម្មវិធី​ផ្ញើ​សារ​ Messenger នឹង​ចាប់​ផ្ដើម​ធ្វើ​ការ​កែប្រែ​មុខមាត់​ថ្មី​នៅ​ឆ្នាំ​ ២០១៨ ដើម្បី​ធ្វើ​ឲ្យ​អ្នក​ប្រើ​ប្រាស់​កាន់​តែ​មាន​ភាព​ងាយ​ស្រួល​ និង​សាមញ្ញ​ជាង​មុន។ កំណែទម្រង់រួមមាន៖ផ្នែក​ខាង​ក្រោម​នៃ​កម្មវិធី​ Messenger នឹង​​​ត្រូវ​សម្រួល​ឲ្យ​នៅ​សល់​ Tab ចំនួន​ ៣ ដែល​ផ្អែក​លើ​ការ​ទំនាក់​ទំនង។ ចំណែក​ប៊ូតុង​ កាមេរ៉ា, Chat ជា​វីដេអូ នឹង​ Chat ជា​អក្សរ​ស្ថិត​នៅ​ផ្នែក​លើ​ខាង​ស្ដាំ។ ​ លើស​ពី​នេះ​ Messenger ក៏​នឹង​មាន​បន្ថែម​មុខងារ​ថ្មី​ Dark Mode ដែល​អាច​កែ​ប្រែ​ផ្ទៃ​ Interface របស់​កម្មវិធី​ពី​ពណ៌​ស ទៅ​ជា​ពណ៌​ខ្មៅ​វិញបានទៀតផង ។ Dark Mode នេះ​នឹង​ជួយ​សន្សំសំចៃ​ថាមពល​សម្រាប់​ស្មាតហ្វូន​ដែល​ប្រើ​អេក្រង់​ OLED នឹង​​អាច​ជួយ​ដល់​ភ្នែក​អ្នក​ប្រើ​ប្រាស់​ នៅ​ពេល​ប្រើ​នា​ពេល​យប់​ទៀត​ផង៕ ប្រភព៖ The Verge

Read More »